ច្បាប់ម៉េហ្គាន Megan - ពត៌មានទៅលើពិរុទ្ធករភេទដែលចុះឈ្មោះ

សូមស្វាគមន៍ក្រសួងយុត្តិធម៌វ៉ិបសាយអ៊ឹនធើរណិត​ដែលរាយពិរុទ្ធករចុះឈ្មោះនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដូចបានចាត់ឡើង។

ជាលទ្ធផលនៃច្បាប់ថ្មី សាយនេះនឹងផ្ដល់អ្នកនូវសិទិ្ធប្រើប្រាស់ពត៌មានទៅលើបុគ្គលច្រើនជាង ៦៣០០០ នាក់​ដែលតម្រូវឲ្យចុះឈ្មោះនៅក្នុងរដ្ឋកាលី​ហ្វ័រនីញ៉ាជាពិរុទ្ធករភេទ។ អាស័យដ្ឋានទីលំនៅជាក់លាក់មានដាក់​​បង្ហាញឡើងទៅលើពិរុទ្ធករជាង ៣៣៥០០​ នាក់ ក្នុងសហគមន៍រដ្ឋកាលីហ្វ័រនីញ៉ា ចំពោះបុគ្គលទាំងនេះ​ សាយនេះបង្ហាញអាស័យដ្ឋានដែលរាយការណ៍ឡើងដោយពិរុទ្ធករជាចុងក្រោយបង្អស់។ ពិរុទ្ធករចំនួន ៣០៥០០ នាក់ទៀត បានដាក់ចូលនៅក្នុងសាយនេះដោយរួមទៅដោយការរាយដោយលេខហ៊្សីបកូដ ទីក្រុង និងស្រុក។ មានពត៌មានពិរុទ្ធករផ្សេងទៀត ប្រហែលជាចំនួន២២០០០​នាក់​ដែលពុំមានដាក់បញ្ចូលនៅក្នុងសាយនេះ​ តែបានដឹងឮដោយបុគ្គលមានសមត្ថកិច្ច។

នៅគ្រាដែលអ្នកបានអានហើយយល់ព្រមតទទួលទៅលើការបដិសេធន៍ នៅទំព័របន្ទាប់ទៅនេះ អ្នកអាចស្វែង រកសំណុំ​ឯកសារតាមឈ្មោះពិតប្រាកដ របស់ពិរុទ្ធករភេទ ទទួលយកហ៊្សីបកូដ និងបញ្ជីរាយទីក្រុង /ស្រុក ទទួលយកពត៌មានច្បាស់លាស់នូវសំណុំរឿងផ្ទាល់ខ្លួនទៅលើជនចុះឈ្មោះនិមួយៗ ហើយប្រើផែនទី ដើម្បីស្វែងរកតំបន់ជិតខាងរបស់អ្នកទូទាំងរដ្ឋ ដើម្បីធ្វើការអនុម័តទៅលើទីកនែ្លងពិតប្រាកដនៃជនចុះឈ្មោះ ទាំងនោះ ដែលច្បាប់អនុញ្ញាតអោយយើងដាក់បង្ហាញអាស័យដ្ឋានទីលំនៅ។​​

ពុំមានពិរុទ្ធករគ្រប់រូប បានទទួលការចាប់ខ្លួន និងទទួលការផ្ដន្ទាទោសទេ។ ការប្រព្រឹត្តខុសច្បាប់ភេទភាគច្រើន គឺត្រូវបានធ្វើឡើងទៅដោយក្រុមគ្រួសារ មិត្តភ័ក្ត ឬអ្នកស្គាល់គ្នារបស់អ្នករងគ្រោះ។ ត្រូវតែចុចការដាក់ភ្ជាប់ នៅខាងឆ្វេង ដើម្បីទទួលពត៌មានបនែ្ថមអំពីវិធីការពារខ្លួនអ្នក និងគ្រួសាររបស់អ្នក កត្តាពិតអំពីពិរុទ្ធករភេទ សំណួរដែលសួរជាញឹកញាប់ និងសេចក្ដីតម្រូវនៃការចុះឈ្មោះពិរុទ្ធករភេទនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។​

វ៉ិបសាយនេះបញ្ជាក់ថា ជនចុះឈ្មោះទាំងនេះ ភាគច្រើកំពុងតែល្មើសទៅលើការតម្រូវអោយចុះឈ្មោះរបស់គេ។ ពត៌មានអ្វីមួយដែលអ្នកមានទៅលើបុគ្គល​ ទាំងនេះ គួរតែរាយការណ៍ទៅក្រសួងសមត្ថកិច្ចប្រចាំតំបន់របស់អ្នក។​

ការមើលដ៏ប្រសើរបំផុត

ចរន្តពន្លឺផ្ទាំងកញ្ចក់ 1024 x 768 pixels ឬច្រើនជាង Internet Explorer 5.0 ឬច្រើនជាង Netscape 6.1 ឬច្រើនជាង​

ចូលទៅ Site រកទីកន្លែងពិរុទ្ធករភេទច្បាប់ម៉េហ្គានរដ្ឋកាលីហ្វុ័រនីញ៉ា។​